ភ្នំពេញ ៖ ត្រឹមរយៈពេល ១១ថ្ងៃ កន្លងមកនេះ គិតចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មន្ត្រីទទួលបន្ទុកការងារ អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបន្តផ្ដល់សាវា ជូនប្រជាពលរដ្ឋ ទូទាំងប្រទេស ប្រមាណជាង២ម៉ឺនសេវា ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។
បើតាមអ្នកនាំពាក្យសេវា ដែលមន្រ្តីអត្តសញ្ញាណកម្ម បានផ្តល់ ជូនប្រជាពលរដ្ឋរួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានចំនួន៨.៨៣៤សន្លឹក លិខិតឆ្លងដែន ៩.១៦២ក្បាល លិខិតធ្វើដំណើរ១.៩៤៧ក្បាល សៀនភៅស្នាក់នៅ ២.៨៣៩ក្បាល និងសៀវភៅគ្រួសារ មានចំនួន ២.៦៧៤ក្បាលផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បានផ្ទេរសេវាធ្វើសៀវភៅស្នាក់នៅ មកឱ្យស្ថិតក្រោមសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំ សង្កាត់ និងសៀវភៅគ្រួសារមកនៅអធិការ ដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ។ ដោយឡែកសេវាអត្តសញ្ញណបណ្ណ ក៏ត្រូវបានអនុវត្ត តាមយន្តការសម្បូរបែប រួមទាំងចល័តតាមភូមិ ខណៈសេវាលិខិតឆ្លងដែន ថ្មីៗនេះក៏ទើបបើកស្នាក់ការ នៅខេត្តសៀមរាប ៕