ភ្នំពេញ៖នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំ ទីស្តីការក្រសួង ការពារជាតិ បានរៀបចំកិច្ចប្រជុំ ប្រកាសកញ្ចប់ឥណទាន ថវិកាជំនាញឆ្នាំ២០២៥ និងផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីវិក្រឹត្យការ នៃការរៀបចំផែនការ យុទ្ធសាស្រ្តថវិកាឆ្នាំ២០២៦-២០២៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក មុឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ។