ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ១១គ្រួសារ ទទួលបានអំណោយមនុស្សធម៍ ពីកាកបាទក្រហមកម្ពុជា ខេត្តតាកែវ

តាកែវ៖ លោក មុឹង វុទ្ធី តំណាងលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បាននាំយកសម្ភារៈស្បៀងនិងថវិកា ជូនដល់ប្រជាពលរដ្ឋមានភាពខ្វះខាត ចាស់ជរា គ្រួសាររងគ្រោះដោយជំងឺប្រចាំកាយ និងលង់ទឹក សរុប១១គ្រួសារ នៅក្នុងស្រុកព្រែកកប្បាស ខេត្តតាកែវ។

សម្ភារៈស្បៀងទាំងនោះរួមមាន៖ អង្ករ មុង ភួយ កន្ទេល សារុង ក្រមា មី នំធុង ទឹកត្រីទឺកស៊ីអ៊ីវ ត្រីខ ទឹកក្រូច ទឹកសុទ្ធ រួមទាំងថវិកាមួយចំនួនផងដែរ៕

To Top