បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំពង្រឹងបច្ចេកទេស និងប្រសិទ្ធភាពការងារជំនាញ និងការងារចាំបាច់ផ្សេងៗ ដល់កម្លាំងនគរបាលទូទាំងខេត្ត។
កិច្ចប្រជុំនេះផ្តោតសំខាន់ៗពិភាក្សាលើរបៀបវារៈចំនួន០៣ រួមមាន៖ ១-ការងារប្រតិកម្មរហ័ស ២-ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ៣-ការងារសន្តិសុខជាតិ និងកិច្ចការងារចាំបាច់ផ្សេងៗ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដល់កម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង បន្តគ្រប់គ្រងចំណូល/ចំណាកស្រុក ការស្នាក់នៅ របស់ជនបរទេស និងពង្រឹងការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ។
លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញផែនការយ៉ាងម៉ឺងម៉ាត់ ដល់គ្រប់បណ្តា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំងអស់ បើមានបទល្មើសកើតឡើង ញឹកញាប់ ក្នុងមូលដ្ឋានរបស់ខ្លួន បង្ក្រាបមិនបាន លោកនឹងដាក់ពិន័យ ដល់នាយប៉ុស្តិ៍រូបនោះ តាមបទវិន័យកង កម្លាំងនគរបាលជាតិ ៕