តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ លើកឡើងថា ការទទួលបានអ្នកវិនិយោគ កាន់តែច្រើនបន្ថែមទៀត នៅថ្ងៃអនាគត ។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានឱ្យមជ្ឈមណ្ទលដើមអំពិលដឹងថា ភ្ញៀវអ្នកវិនិយោគ ជឿជាក់ថា ខេត្តតាកែវ នឹងទទួលបានអ្នកវិនិយោគ កាន់តែច្រើនបន្ថែមទៀត នៅថ្ងៃអនាគត ។
ដោយសារពីសក្តានុពល សេដ្ឋកិច្ចខ្ពសលើផ្នែកហេដ្ឋារចនាសម្ព័ន្ឋ ប្រលានយន្តហោះ អន្តរជាតិ តេជោ ,ព្រែកជីក ហ្វូណន តេជោ ទើបធ្វើឱ្យខេត្តតាកែវ ជាតំបន់សេដ្ឋកិច្ចពិសេស និងកំពុងផែស្ងួត ជាដើម ។
លោកបានបន្តទៀតថា ទាំងអស់គឺសុទ្ធសឹងស្ថិត នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ហើយបានបង្កការងាយ ស្រួលដល់អ្នកវិនិយោគ លើគ្របវិស្ស័យទាំងការនាំចេញនាំចូល ។
លោកបានបញ្ជាក់ថា និងគេងគរក្រុមហ៊ុនអ្នកវិនិយោគ ឱ្យកាន់តែច្រើនបន្ថែម ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ មានការងារច្រើនហើយអាច រកប្រាក់ចំណូលប្រចាំ គ្រួសារកាន់តែបានសមរ្យ ជាសវេងការចំណាក់ស្រុក៕
ដោយ ៖ សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល