ភ្នំពេញ ៖ នៅម៉ោងប្រមាណជា៧និង៣០នាទីព្រឹកថ្ងៃ៦ កុម្ភៈនេះ មាននាវាទេសចរណ៍ឈ្មោះ NOORDAM សញ្ជាតិ NETHERLANDដែលផ្ទុកភ្ញៀវទេសចរណ៍បរទេសជិត២ពាន់នាក់ក្នុងនោះអ្នកទេសចរណ៍អាមេរិកច្រើនជាងគេ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងមកទស្សនាកម្ពុជា រយៈពេល១ថ្ងៃ បន្ទាប់ពីចេញដំណើរ មកពីប្រទេសថៃ ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_12-25-54-1024x574.jpg)
បើតាមការផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាទេសចរណ៍នេះ មានប្រវែងបណ្តោយ ២៨៥.៤៣ ម៉ែត្រ ប្រវែងទទឹង ៣២.២៥ ម៉ែត្រ ជម្រៅ៨ម៉ែត្រ ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៧៨៥ នាក់ (ស្រី ១៣៩ នាក់) មាន៣៩សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន១,៩០៩ នាក់ (ស្រី ៩៨៣ នាក់) មាន៤២សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិកចំនួន៩២៥ នាក់ ។ នាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង៩នៅថ្ងៃដដែល៕
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_12-25-58-1024x575.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_12-26-01-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_12-26-05-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_12-26-10-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_12-26-14-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_12-26-20-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_12-26-24-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_12-26-28-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_12-26-32-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)