ព័ត៌មានជាតិ

សារព័ត៌មានដើមអម្ពិល ទទួលប័ណ្ណសសើរពីស្ថានទូតម៉ាឡស៊ី

" "

ភ្នំពេញ៖ លោក លី ហ្វីលីព អ្នកយកព័ត៌មាននៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលបានចូលរួមធ្វើសេចក្តីរាយការណ៍ព័ត៌មាន ពីកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទីដែលប្រទេសម៉ាឡេស៊ី​ ធ្វើជាម្ចាស់ផ្ទះ និងសហភាតរៈនៃអង្គភាពសារព័ត៌មានដទៃទៀត បានទទួលប័ណ្ណសសើរស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ចំពោះកិច្ចខិតប្រឹងប្រែងរាយការណ៍ព័ត៌មានរបស់ខ្លួន ។

លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី បានថ្លែងនៅក្នុងពិធីចែកបណ្ណសរសើរនោះ នាល្ងាចថ្ងៃព្រហស្បត្តិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានវាយតម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មានទាំងអស់ ដែលចូលរួមរាយការណ៍ព័ត៌មាន យកអស់កម្លាំងកាយចិត្ត ដើម្បីផ្សព្វផ្សាយជូនមិត្តអ្នកអានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

" "

ការីនិពន្ធជាន់ខ្ពស់ នៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ចំនួន២រូប គីលោក លី ហ្វីលីព លោក ឈូក បូរ៉ា បានចូលរួមនៅក្នុងព្រឹត្តិការណ៍ទេសចរណ៍អាស៊ាន។

" "

លោក សយ សុភា និពន្ធនាយក នៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានថ្លែងអំណរគុណលោកទូត ក៏ជាក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី ដែលតែងតែកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នានាពេលកន្លង និងតទៅអនាគត។

លោក លី ហ្វីលីព (ឆ្វេង) អ្នកយកព័ត៌មាន នៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលប័ណ្ណសរសើរ ពីលោកShaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី

To Top