ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ត្រាំ ថា អ៊ីស្រាអែល​នឹង​ប្រគល់​ហ្កាហ្សា​ មកឱ្យអាមេរិក​នៅ​ពេល​សង្រ្គាម​ ជាមួយ​ក្រុម​ហាម៉ាស​បញ្ចប់

VOA

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា អ៊ីស្រាអែលនឹងបង្វែរតំបន់ហ្កាហ្សា ទៅសហរដ្ឋអាមេរិកកាន់កាប់វិញ បន្ទាប់ពីសង្រ្គាមជាមួយក្រុមហាម៉ាសបានបញ្ចប់ ហើយថា មិនចាំបាច់មានទាហានអាមេរិកនៅទីនោះទេ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ ដែល​បាន​អំពាវ​នាវ​ឱ្យ​មាន​ភាព​ជា​ម្ចាស់ ​របស់​សហរដ្ឋ​អាមេរិក​លើ​ទឹក​ដី​តូច​ចង្អៀត​ តាម​បណ្តោយ​សមុទ្រ​មេឌីទែរ៉ាណេមួយនេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​លើបណ្តាញសង្គម Truth Social។ លោកបាននិយាយថា នៅក្រោមផែនការរបស់លោក ប្រជាជនប៉ាឡេស្ទីនជាង ២ លាននាក់ឥឡូវនេះកំពុងរស់នៅលើទឹកដី ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម “នឹងត្រូវតាំងទីលំនៅថ្មីរួចហើយនៅក្នុង សហគមន៍ឆ្ងាយដែលមានសុវត្ថិភាព និងស្រស់ស្អាតជាងមុន ជាមួយនឹងផ្ទះថ្មី និងទំនើបនៅក្នុងតំបន់”។

លោក​មិន​បាន​និយាយ​ថា​ តើ​លោក​ចង់​សំដៅ​ទៅ​តំបន់ Gaza ឬ​ប្រទេស​ផ្សេង​ទៀត​ដែល​នៅ​មិន​ទាន់​យល់​ព្រម ​ទទួល​យក​ពួក​គេ​នៅ​ឡើយ​ទេ។ មេដឹកនាំ​សហរដ្ឋ​អាមេរិក​រូបនេះបាន​សរសេរ​ថា​ «​ពួកគេ​ពិត​ជា​នឹង​មាន​ឱកាស​រីករាយ សុវត្ថិភាព និង​មាន​សេរីភាព​។

ទន្ទឹមនឹងនេះ ក្រុមហាម៉ាស់កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យ បក្សពួកប៉ាឡេស្ទីនទាំងអស់រួបរួមគ្នាប្រឆាំងនឹង ការកាន់កាប់តំបន់ហ្គាហ្សាដែលបានស្នើឡើងរបស់លោក ដូណាល់ ត្រាំ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top