ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងសុន្ទរកថាគន្លឹះពិសេសក្នុង «វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន»

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពិសេសក្នុង « វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន » នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែ អញ្ជើញថ្លែងសុន្ទរកថាគន្លឹះពិសេស នាពេលនេះ នាឱកាសដឹកនាំគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ច នៅប្រទេសហ្វីលីពីន ចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១១ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋហ្វីលីពី នាពេលនេះ នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

To Top