ព័ត៌មានជាតិ

កងកម្លាំងរាជអាវុធហត្ថ មួកខៀវកម្ពុជា ៧៣នាក់ មកដល់កម្ពុជាវិញ ដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្ម UN នៅស៊ូដង់ខាងត្បូង

" "

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញ សំណេះសំណាល សួរសុខទុក្ខកងកម្លាំង រាជអាវុធហត្ថមួកខៀវកម្ពុជា ចំនួន ៧៣នាក់ បានធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជា វិញដោយ សុវត្ថិភាព ក្រោយបញ្ចប់បេសកកម្ម អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ក្នុងរយៈពេល១ឆ្នាំរួចមក ។

ក្នុងពិធីសំណេះសំណាល និងទទួលកងទ័ពមួកខៀវខាងលើនេះ ឧត្តមសេនីយ៍ទោ សែម រតនា ក៏បាននាំមកនូវការ ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មាធិការជាតិ និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ។

" "

ជាមួយគ្នានោះអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានមានប្រសាសន៍ថា កងកម្លាំងរាជអាវុធ ហត្ថមួកខៀវខាងលើនេះ គឺបានបញ្ចប់បេសកកម្មរបស់ខ្លួន និង ទទួលបានផ្លែផ្កាជាច្រើន និងជោគជ័យគ្រប់ភារកិច្ច ដែលទីបញ្ជាការដ្ឋាន អង្គការសហប្រជាជាតិប្រចាំស៊ូដង់ខាងត្បូង (UNMISS) គឺកម្លាំងយើងបានបំពេញការងារ នៅតំបន់បេសកកម្ម​ គឺត្រួតពិនិត្យសំណ្តាប់ធ្នាប់ ត្រួតពិនិត្យល្បឿន រថយន្ត ត្រួតពិនិត្យឯកសាររថយន្ត ត្រួតពិនិត្យជាតិ អាល់កុល ការងារនៅព្រលានយន្តហោះ ល្បាតជាប្រចាំ នៅខាងក្នុងនិងខាងក្រៅបន្ទាយ នីតិវិធីនៃការឆែកឆេរ សម្ភារៈកងប្តូរវេន នៃបណ្តាកងទ័ពមួកខៀវប្រទេសផ្សេងៗ និង ធ្វើបានបំពេញលើការងារមនុស្សធម៌ ដូចជាចែក អំណោយសម្ភារសិក្សា និងចែកទឹកស្អាតដល់ប្រជាជនស៊ូដង់ខាងត្បូង ៕

" "
To Top