ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ច្រានចោល ការផ្សាយ របស់កាសែត The Nation Thailand ករណីភ្លើងឆេះព្រៃនៅកម្ពុជា

" "

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានប្រកាសច្រានចោល ចំពោះការផ្សាយរបស់កាសែត The Nation Thailand ដែលបានលើកឡើង ករណីភ្លើងឆេះព្រៃ នៅប្រទេសកម្ពុជា ។

យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់ក្រសួងបរិស្ថាន នៅថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៥សូមធ្វើការច្រានចោលទាំងស្រុង ចំពោះការផ្សាយរបស់កាសែត The Nation Thailand ដែលបានលើកឡើង ករណីភ្លើងឆេះព្រៃ នៅប្រទេសកម្ពុជា។

" "

ក្រសួងបរិស្ថាន សូមជម្រាប ជូនសាធារណជនឱ្យបានជ្រាបថា តាមរយៈសេចក្តីបំភ្លឺព័ត៌មានរបស់ មន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងរូបភាព ផ្កាយរណប ព្រមទាំងទិសខ្យល់ ដែលមួយរយៈពេល កន្លងមកបញ្ជាក់ថា ការប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ គឺមាន មូលដ្ឋានច្បាស់លាស់ និងត្រឹមត្រូវ។ ដោយឡែក ការផ្សព្វផ្សាយរបស់សារព័ត៌មាន The Nation Thailand មិនមានមូលដ្ឋានច្បាស់លាស់ និងមិនត្រឹមត្រូវទេ។ ក្នុងន័យនេះ សូមសាធារណជនកុំជឿលើការផ្សព្វផ្សាយ ដែលគ្មានការពិតនេះឱ្យសោះ។

" "

ឆ្លៀតក្នុងឱកាសនេះ ក្រសួងបរិស្ថាន សូមបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ ភ្លើងឆេះព្រៃ មិនធ្វេសប្រហែសបណ្តាលឱ្យមានភ្លើងឆេះព្រៃ ដែលនាំឱ្យមានការបាត់បង់ធនធានធម្មជាតិ និងជីវៈចម្រុះ ប៉ះពាល់ដល់សុខភាពបរិស្ថាន និងជាពិសេសប៉ះពាល់ ដល់សុខភាពប្រជាជនកម្ពុជាឡើយ៕

To Top