ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ សម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះ គ្រោះមន្តរាយក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះត្រួតពិនិត្យ កងកម្លាំងកងពលតូច ដឹកជញ្ជូនលេខ៩៩ ចុះបូមទឹកសង្រ្គោះស្រូវប្រាំងពលរដ្ឋនៅស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលបានឈរជើង បំពេញភារកិច្ចតាំងពីថ្ងៃទី២ ខែកុម្ភៈ កន្លងមកនេះ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-38-13.jpg)
សូមបញ្ជាក់ថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយគោរពបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះ គ្រោះមន្តរាយក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ -ហិរញ្ញវត្ថុក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន កាលពីថ្ងៃទី២ ខែកុម្ភៈកន្លងទៅថ្មីៗនេះ បានដឹកនាំកម្លាំងទ័ព ចំនួន១៥០នាក់ រួមនិងម៉ាស៊ីន បូមទឹកចំនួន៣០គ្រឿង ទុយោបូមទឹក ចប បង្គី និងសម្ភារៈចាំបាច់មួយចំនួន ចុះជួយអន្តរាគមន៍ដោយផ្ទាល់ ជាមួយអាជ្ញាធរស្រុកចន្ទ្រា ដើម្បីជួយសង្គ្រោះស្រូវ ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនិងកង្វះទឹកស្រោចស្រព ស្ថិតនៅឃុំសំរោង ឃុំទួលស្តី និងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ចំនួន៦៥៧ហិកតា ក្នុងចំណោមស្រែប្រាំង សរុបចំនួន៤៧៤២ហិកតា ៕
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-38-17.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-38-20.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-38-26.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-38-30.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-38-33.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-38-39.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-38-43.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)