ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា មន្ទីរពេទ្យមានការប្រែប្រួលជាងមុន ភ្លឺជាងមុន (ល្អជាងមុន) ភ្លូក(ប្រជាជនមកទទួលសេវាច្រើនកុះករ) ប្លែកជាងមុន (រីកចម្រើនជាងមុន) ភ្លាម(បុគ្គលិករហ័សរហួន)។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-42-13-1024x628.jpg)
នេះជាប្រសាសន៍ របសលោករដ្ឋមន្រ្តី នាឱកាសអញ្ជើញក្នុងពិធី បើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី២៧ និងថែទាំវេជ្ជសាស្ត្រលើកទី១៤ និងការបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃ១៣ កុម្ភៈ ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-42-17-1024x662.jpg)
ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានមានចំណាប់អារម្មណ៍ថា ពេលមកដល់មន្ទីរពេទ្យ នាពេលនេះ មានការប្រែប្រួល និងការរៀបចំបានល្អ ប្រសើរជាងមុន៖ ១) ភ្លឺជាងមុន , ២) ភ្លូក មានអ្នកជំងឺមកពិនិត្យព្យាបាលច្រើនកុះករ ទទួលបានទំនុកចិត្តពីប្រជាជន , ៣) ប្លែកជាងមុន ក្នុងន័យមន្ទីរពេទ្យមានការរីកចម្រើនល្អប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ និង៤) ភ្លាម ផ្តោតលើបុគ្គលិកមានភាពរហ័សរហួស ការរៀបចំរបស់មន្ទីរពេទ្យលឿនឆាប់រហ័ស ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-42-20-1024x702.jpg)
សាស្រ្តាចារ្យ បានណែនាំកត្តា ដែលធ្វើឱ្យការពិនិត្យព្យាបាលបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវមានការចូលរួមពីអ្នកជំនាញពាក់ព័ន្ធ ក្នុងការចូលរួមដោះស្រាយ ធ្វើរោគវិនិច្ឆ័យ និងសិក្សាស្វែងយល់ ប្រជុំគ្នា ដើម្បីចូលរួមដោះស្រាយទាំងអស់គ្នា រកគន្លឹះធ្វើយ៉ាងម៉េចឱ្យបានឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់ ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-42-24-1024x682.jpg)
សាស្រ្តាចារ្យ ក៏បានចែករំលែកបទពិសោធន៍គន្លឹះដល់គ្រូពេទ្យឱ្យបានពូកែ សម្រាប់ថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃខាងមុខ ដោយត្រូវ ១) ផ្តោតអារម្មណ៍លើអ្នកជំងឺ , ២) ជ្រើសរើសគិតគូរឱ្យបានដិតដល់នូវសុខុមាលភាពរបស់អ្នកជំងឺ , ៣) ផ្តោតលើការស្វែងយល់ សិក្សារៀនសូត្រជាបន្តបន្ទាប់ , ៤) យកចំណេះដឹងទាំងឡាយដែលបានសិក្សា យកមកប្រើប្រាស់ដោយគតិបណ្ឌិត , ៥) មានក្រមសីលធម៌ អនុវត្តត្រឹមត្រូវ តម្លាភាព សុចរិតភាព , ៦) មានទំនាក់ទំនងល្អជាមួយអ្នកជំងឺ , ៧) បំពេញភារកិច្ចការងារ ដោយការបេ្តជ្ញាចិត្ត និង៨) គ្រប់សកម្មភាពត្រូវផ្តោតលើការពង្រឹងវិជ្ជាជីវៈ វេជ្ជសាស្រ្ត ការព្យាបាល ថែទាំ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-42-28-1024x696.jpg)
ឆ្លៀតក្នុងឱកាសនោះផងដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍បន្ថែមថា ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ប្រកបដោយនវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាល នានាទាំងក្នុង និងក្រៅប្រទេស និងបន្តជួយបណ្តុះបណ្តាល ដល់អ្នកបន្តវេនទៅថ្ងៃមុខ ។ បន្តយកចិត្តទុកដាក់លើកកំពស់ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយភាពទន់ភ្លន់ឆ្លើយតបបានទាន់ពេលវេលា ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីឱ្យមានភាពជិតស្និទ្ន រវាងគ្រូពេទ្យជាអ្នកបម្រើសេវាផ្ទាល់ ជាមួយអ្នកជំងឺ និងសាច់ញាត្តិ បង្កើនបានទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ បន្តបង្កើនការផ្តល់អាទិភាពដល់អ្នកជំងឺចាស់ជរា ពិការភាព ពលរដ្ឋជួបលំបាកការខ្វះខ្វាតផ្សេងៗ ធ្វើយ៉ាងណាបង្កលក្ខណៈ ជូនដល់គាត់ ឱ្យទទួលសេវាព្យាបាលថែទាំ ឆ្លើយតបបានទៅនឹងស្ថានភាពជំងឺជាក់ស្តែង និងផ្តល់ការពន្យល់ទូលំទូលាយ។ យកចិត្តទុកដាក់ទៅលើអ្នកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម និងចែករំលែកចំណេះដឹងដល់ខេត្តនានា ពិសេសសុខភាពបឋម ដល់កម្រិតថ្នាក់ខេត្ត ស្រុក និងមណ្ឌលសុខភាព ៕
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-42-32-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-42-35-1024x712.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-42-39-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-42-42-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-42-46-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-42-50-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_15-42-54-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)