ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី សៀ ទីន ទទួលស្វាគមន៍ប្រតិភូសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ ធ្វើទស្សនកិច្ចសិក្សា អង្គភាពកងរាជអាវុធហត្ថខេត្តសៀមរាប

ភ្នំពេញ៖​ នាព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ប្រតិភូសភាពាណិជ្ជកម្ម​ មណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ ដឹកនាំដោយឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ ដើម្បីស្វែងយល់អំពីសកម្មភាពការងារ និងតួនាទីរបស់កងរាជអាវុធហត្ថ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានធ្វើបទបង្ហាញឆ្លើយតប ក្នុងកម្មវិធីបណ្តាញអាជីវកម្ម SROCC លើកទី១០ ក្រោមប្រធានបទ “​អ្វីជាកងរាជអាវុធហត្ថ ហើយមានតួនាទីអ្វីខ្លះចូលរួមថែរក្សារសន្តិសុខសណ្ដាប់ធ្នាប់​ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងម្ចាស់អាជីវកម្ម ក្នុងខេត្តសៀមរាប” ព្រមទាំងមានការបង្ហាញ​ នូវសកម្មភាពរបស់កងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្ត អនុវត្តមេរៀនវាយលុកចូលអគារ ចាប់ជនសង្ស័យដែលមានកាំបិត ដាវ និង មេរៀនសង្គ្រោះបឋម ដែលបានសិក្សារៀនសូត្រនាពេលកន្លងមក៕

To Top