ថ្ងៃទី ១២ ខែកុម្ភៈ រាត្រីសមោសរអបអរសាទរ បុណ្យហែអ្នកតាឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាក់ផ្សាយដោយជោគជ័យ ក្នុងបរិយាកាសដ៏សប្បាយ រីករាយនិងសិរីមង្គល ដែលបានបង្ហាញឱ្យឃើញនូវទិដ្ឋភាព ក្នុងថ្ងៃបុណ្យដ៏សប្បាយរីករាយ ។ ប្រធានបទចំនួន១៦៨ត្រូវបានដាក់បញ្ចូលក្នុងតារាង ស្វែងរកច្រើនបំផុតលើបណ្តាញអ៊ីនធឺណែត អ្នកប្រើបណ្តាញអ៊ីនធឺណែត បានវាយតម្លៃថា “ទស្សនារាត្រីសមោសរ អបអរ សាទរបុណ្យហែ អ្នកតា នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នៅតែអាចមានអារម្មណ៍ សប្បាយរីករាយក្នុង បុណ្យចូលឆ្នាំថ្មី” ។ល។
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំម្សាញ់ជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លើកដំបូងបន្ទាប់ពីត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក ចាប់ពីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដល់រាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតា នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ខ្លឹមសារយ៉ាងជ្រាលជ្រៅ របស់វប្បធម៌ចិន និងការ សម្តែងប្រកបដោយការច្នៃប្រឌិតថ្មី មិនត្រឹមតែបាននាំមក នូវភាពសប្បាយរីករាយ និងកកក្តៅដល់ទស្សនិក ជនចិន និងបរទេសប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាបង្អួចដ៏សំខាន់មួយ សម្រាប់ឱ្យពិភពលោកស្វែងយល់ពីប្រទេសចិនផងដែរ ៕

