ព័ត៌មានជាតិ

រដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំង ការមិនទទួលស្គាល់ ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុង រយៈកាល នៃកម្ពុជា ប្រជាធិបតេយ្យ ដោយសម្លេង ១១៥សម្លេង

ភ្នំពេញ ៖ សេចក្ត្រីព្រាងច្បាប់ ស្តីពីការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្ត ឡើងក្នុងរយៈ កាលនៃកម្ពុជា ប្រជាធិបតេយ្យ ដែលមានចំនួន៧មាត្រា ត្រូវបានរដ្ឋសភាលើកដៃ អនុម័តជាស្ថាពរ ដោយសម្លេង១១៥ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភា លើកយកមកពិភាក្សា និងអនុម័តនៅក្នុងសម័យប្រជុំពេញអង្គ នៃរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពី សមាជិករដ្ឋសភាចំនួន១១៥រូប នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។

សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំង ការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្ត ឡើងក្នុងរយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យ មានចំនួន៧មាត្រា ត្រូវបានរៀបចំឡើង ដើម្បីផ្តន្ទាទោស ចំពោះបុគ្គលទាំងឡាយ ដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬ ជំទាស់អត្ថិភាព នៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជា ធិបតេយ្យ និងដែលអត្ថិភាព នៃឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានទទួលស្គាល់ ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិ ច្ចដំណើរការនីតិវិធី របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងគោលបំណង ផ្តល់យុត្តិធម៌ ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះ វិលត្រឡប់មកវិញ នៅកម្ពុជា ។

ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ អំពីប្រភេទឧក្រិដ្ឋកម្មដែល ត្រូវបានរកឃើញដោយ អ.វ.ត.ក. រួមមាន ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំ ងមនុស្សជាតិ និងឧក្រិដ្ឋកម្ម ដែលជាការរំលោភ បំពានធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ដើម្បីកត់ត្រាទុក ជាប្រវត្តិសាស្ត្រ នៅក្នុងច្បាប់តែម្តង សំដៅម្យ៉ា ង ដើម្បីឱ្យប្រជាពលរដ្ឋមានការចងចាំជានិច្ចមិនអាចបំ ភ្លេចបាននូវមហាសោ កនាដកម្ម ក្នុងរបបដ៏ខ្មៅងងឹត រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃដែលធ្វើឲ្យកម្ពុជា មានការបំផ្លិចបំផ្លាញ លើកគ្រប់វិស័យធ្លាក់ ដល់ចំណុចសូន្យ និងម្យ៉ាងទៀត ដើម្បីផ្តន្ទាទោស ចំពោះបុគ្គលទាំងឡាយ ដែលបដិសេធមិនទទួលស្គាល់ការពិត ចំពោះប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុត ដែលបានកើតឡើងនៅកម្ពុជា កាលពីអតីតកាល ។

សេចក្តីព្រាងច្បាប់នេះ បានធ្វើការដំឡើងកម្រិតទោស ចំពោះបទមិនទទួលស្គាល់ជា សាធារណៈនូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ទៅជាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល សំដៅធានាការពារនូវឧត្តមភាព និងកិត្យានុភាពនៃសេចក្តី សម្រេចស្ថាពរ និងបេសកកម្មជាប្រវត្តិសាស្ត្ររបស់ អ.វ.ត.ក .។

សូមជម្រាបថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំ ឡើងបន្ទាប់ពីទ ទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹ ទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ និងទទួលបានគោលកា រណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងការរៀបចំសេ ចក្តីព្រាងច្បាប់ថ្មី ជំនួសច្បាប់ ចាស់ ដែលត្រូវបានប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៦១៣/០១៣ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣៕

To Top