ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ស្តីពីការបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីស្រែ!

ខ្ញុំបាទឈ្មោះ ចាង យិគួង មានទីលំនៅបច្ចុប្បន្នមាននៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីស្រែមួយកន្លែង ដែលមានលេខ ១៧០/០៧ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៧ ចេញដោយមេឃុំព្រែកកំពឹស (បច្ចុប្បន្នសង្កាត់ព្រែកកំពឹស) ដោយពុំដឹងជ្រុះបាត់នៅទីណា។

ក្រោយបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីស្រែ ដូចមានលេខជម្រាបជូនខាងលើនេះ ខ្ញុំបាទ បានដាក់ពាក្យបណ្តឹង ជាមួយសាលាស្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ចូលលេខ០២២ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥រួចរាល់ហើយ ។

ខ្ញុំបាទ ចាង យិនគួង ជនជាតិខ្មែរ សញ្ញាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ សូមធានាអះអាងថា យើងខ្ញុំបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីស្រែច្បាប់ដើម ដែលមានទីតាំងស្ថិតនៅភូមិ ព្រែករចាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មិនដឹងនៅទីណាពិតប្រាកដមែន ។

ខ្ញុំបាទ ពិតជាមិនបានយកលិខិតផ្ទេរសិទ្ធិកាន់កាប់ដីស្រែខាងលើនេះ ទៅលក់ដូរ ឬដាក់បញ្ជាំខ្ចីប្រាក់ធនាគារ ឬយកទៅប្រើប្រាស់ខុសច្បាប់ឡើយ ។ បើសិនជាថ្ងៃក្រោយ ខ្ញុំបានយកលិខិតផ្ទេរសិទ្ធិនេះ ទៅប្រើប្រាស់ផ្ទុយពីរការអះអាងខាងលើ ខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ។

ក្រែងពុំប្រាកដខ្ញុំបាទ បានផ្តិតមេដៃស្តាំទុកជាភស្តុតាងទៅថ្ងៃមុខ ធ្វើនៅភ្នំពេញថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្នាមមេដៃស្តាំ ចាង យិគួង ។

បើបងប្អូនណារើសបាន សូមយកមកប្រគល់ឱ្យខ្ញុំតាមរយៈអាសយដ្ឋានខាងលើ យើងខ្ញុំនឹងសាគុណជូន៕

To Top