ខេត្តកណ្តាល ៖ បន្ទាប់ពីបញ្ចប់ការ ចុះពិនិត្យមើលការប្រមូលផល ពូជស្រូវសែនក្រអូបរបស់លោក ឈិត ប៊ុនថន នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តដឹកនាំសហការី ចុះពិនិត្យមើលការដាំបន្លែ និងការចិញ្ចឹមត្រីនៅកសិដ្ឋានជ័យធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងឱកាសនោះផងដែរ លោកបានចុះពិនិត្យមើលផ្ទាល់ទៅលើ ការដាំឪឡឹក ការចិញ្ចឹមត្រី ការសាងសង់រោងប្រជុំ ការដាំម្ទេសដៃនាង ស្ពៃក្រញាញ់ រួមនិងការដាំប៉េងបោះឈឺរីផងដែរ ។


