ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បី ផ្គត់ផ្គង់ សម្ភារសុវត្ថិភាព (ស្បែកជើង) ចំនួន ០3 មុខ (កញ្ចប់លេខ១៤) (Category-1) ជូន នាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ2024) ។
អគ្គិសនីកម្ពុជា បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ ៖ 092 65 23 57 និង Website: www.edc.com.kh) ។
កាលបរិច្ឆេទឈប់ទទួល សំណើដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០២៥ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ១៥:០០ ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០២៥ ។
ក្រុមហ៊ុន/សហគ្រាសដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយនូវឯកសារដេញថ្លៃ ដែលបាន ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នាឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែមួយគត់ ។ ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញ ឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទង នឹងការដេញថ្លៃនេះ ៕

