ព័ត៌មានជាតិ

លោក Trump បង្ហាញជំហគាំទ្រ និងតម្រូវឲ្យមានការបោះឆ្នោតជាសកល នៅក្នុងប្រទេសអ៊ុយក្រែន

RT NEWS

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា អ៊ុយក្រែនអាចនឹងត្រូវរៀបចំការបោះឆ្នោតថ្មី ហើយបានលើកឡើងថា មេដឹកនាំបច្ចុប្បន្នរបស់ខ្លួន គឺលោក Vladimir Zelensky គឺនឹងមិនអាចទទួលបានប្រជាប្រិយភាពនោះទេ។

លោក Trump បានធ្វើអត្ថាធិប្បាយរបស់គាត់ប៉ុន្មានម៉ោងបន្ទាប់ពីអ្នកចរចារអាមេរិក និងរុស្ស៊ីបានជួបប្រជុំគ្នានៅទីក្រុងរីយ៉ាដ ដើម្បីពិភាក្សាអំពីវិធីបញ្ចប់ជម្លោះអ៊ុយក្រែន។
បេសកកម្មលើកនេះត្រូវបានគេមើលឃើញថាគឺជាកិច្ចប្រជុំលើកដំបូងចាប់តាំងពីអ្នកកាន់តំណែងមុនរបស់ Trump អតីតប្រធានាធិបតី Joe Biden បានផ្អាកទំនាក់ទំនងភាគច្រើនជាមួយទីក្រុងមូស្គូក្នុងឆ្នាំ ២០២២ ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយម្តងហើយម្តងទៀតថា ទីក្រុងមូស្គូលែងចាត់ទុកលោក Zelensky ស្របច្បាប់ទៀតហើយ ដោយសារតែអាណត្តិប្រធានាធិបតីរយៈពេលប្រាំឆ្នាំរបស់គាត់បានផុតកំណត់នៅក្នុងខែឧសភា ឆ្នាំ២០២៤មកម្ល៉េះ ហើយមិនមានការបោះឆ្នោតថ្មីត្រូវបានហៅដោយសារច្បាប់អាជ្ញាសឹកនៅឡើយទេ។

យ៉ាងណាក្តីកន្លងមកទាំងប្រធានាធិបតីអ៊ុយក្រែននិងក្រុមមន្ត្រីអ៊ុយក្រែនបានទទូចថា ពួកគេមិនអាចរៀបចំការបោះឆ្នោតថ្មីបានទេ ខណៈដែលជម្លោះជាមួយរុស្ស៊ីកំពុងបន្តនៅឡើយនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top