ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសប្តាហ៍ គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ ឱ្យអនុវត្តជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥។

សូមបញ្ជាក់ថា «សប្តាហ៍គាំពារសង្គមកម្ពុជា» គឺជាវេទិកាមួយដែលផ្ដល់ឱកាសដល់ភាគី ពាក់ព័ន្ធ ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនវិស័យ, គោលនយោបាយ, ចែករំលែកចំណេះដឹង, បទពិសោធ, និង ឧត្តមានុវត្តន៍នៃគោល នយោបាយគាំពារសង្គម ពីប្រទេសផ្សេងៗ, ទាំងក្នុងតំបន់ និង លើសកលលោក។ ជាពិសេស ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដល់អ្នកទទួលផល និងសាធារណជន ឱ្យបានជ្រាបកាន់ តែច្បាស់៕

To Top