កពង់ស្ពឺ ៖ ក្រុមគ្រឿងចក្រ ជាច្រើនក្រុមបាននឹងកំពុងធ្វើសកម្មភាព ដឹកជញ្ជូនដីយកទៅចាក់ ឲ្យក្រុមហ៊ុនចិនមួយ កន្លែងសង្ស័យមិនទាន់មានច្បាប់ ធ្វើអោយប៉ះពាល់ ដល់ប្រជាពលរដ្ឋ ។

អាជ្ញាធរមូលដ្ឋានបានលើកឡើង កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥នេះថា ក្រុមគ្រឿងចក្រជាច្រើន ខាងលើបានធ្វើសកម្មភាព ដឹកជញ្ជូនដីយកទៅចាក់ដីអោយក្រុមហ៊ុនចិនមួយកន្លែងស្ថិតនៅក្នុង ភូមិចំនួន៣ ភូមិក្រាំងអំពិល ភូមិត្រពាំងអង្គ និងភូមិអន្លង់ស្នោ ក្នុងឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សង្ស័យមិនទាន់មានច្បាប់អនុញ្ញាត ឱ្យគ្រប់គ្រាន់ហើយ ធ្វើឱ្យមាន ផលប៉ះពាល់ដល់ប្រជាពលរដ្ឋ
ខណ:ដែរពួកគេដឹកជញ្ជូន យកអាច៍ដីទៅចាក់ គ្មានការគ្របបិនបាំងឱ្យបានត្រឹមត្រូវ ។
ទើបក្រុមមន្ត្រីជំនាញនៃមន្ទីររ៉ែ នឹងថាមពលខេត្តកំពង់ស្ពឺ ទៅពិនិត្យមើលពីផល ដែលធ្វើប៉ះពាលនៅ ក្នុងការស់នៅប្រជាពលរដ្ឋ ។

លោក ប៊ិវ ជីវតុង ប្រធានមន្ទីរ រ៉ែនឹង ថាមពល ខេត្តបានឱ្យមជ្ឈមណ្ឌលដើមអំពិល តាមទូរស័ព្ទថាក្រុមគ្រឿងចក្រ ខាងលនេះ បានដឹកដីពីតំបន់ជើងភ្នំ ឆ្លងកាត់ផ្ទះប្រជាពលរដ្ឋ រថយន្តខ្លះដឹកដីមិនមានការគ្រប់ អាចម៏ដីបានធ្លាក់តាមផ្លូវថ្នល់ ដីហុយធ្វើអោយប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសង្ខាងផ្លូវ។
ហើយលោកបានឲ្យមន្ត្រីជំនាញ ពិនិត្យនឹងអមរំក្រុមគ្រឿងចក្រនេះ ប្រសិនបើពួកគេមិនកែប្រែ តាមសំពរពលដ្ឋលោកនឹង ចាប់ក្រុមគ្រឿងចក្រនេះដាក់វិន័យ ។
លោកម៉ុត ភន អភិបាលស្រុកសំរោងទង បានឱ្យមជ្ឈមណ្ឌលដើមអំពិលនៅព្រឹកថ្ងៃទី២០ ខែកុម្ភ:ឆ្នាំ២០២៥នេះថា ក្រុមគ្រឿងចក្រខាងនេះ បានសុំច្បាប់ខាងលោកដែរ ហើយឯកសារច្បាប់នេះខាងក្រុមគ្រឿងចក្រ គេសុំដល់ អាជ្ញាធរខេត្ត ដែលមានទំហំជាង២០ហិកតា ។

លោកបានបន្តទៀតថា ប្រសិនខាងក្រុមគ្រឿងចក្រ ខាងលើដឹកជញ្ជូនអាច៍ដី ខុសបច្ចេកទេស មែនហើយធ្វើឲ្យមាន ផលប៉ះពាល់ ដល់ការេស់នៅបងប្អូនប្រជាពលរដ្ឋ ក្នុងមូលខាងលើនោះលោកនិងឱ្យមន្ត្រីមូលដ្ឋាន ទៅផ្អាកសកម្មភាពមិនខានឡើយ៕
ដោយ៖សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល
