ភ្នំពេញ ៖ ខណៈបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈាន ចូលមកដល់ពាក់កណ្តាល ខែមេសាខាងមុខនេះ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានប្រកាសថា នៅក្នុងខែមេសា ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ ចំនួន ៥ម៉ឺនរៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការ ។

ក្នុងនោះលោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានឲ្យស្នើគ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ត្រូវរៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភ ដំណាលគ្នាជាមួយប្រាក់បៀវត្ស សរុបប្រចាំខែមេសា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ៕
