ព័ត៌មានជាតិ

នគរបាល២រូប រុញច្រានបណ្ឌិត សុខ ទូច ត្រូវបញ្ឈរជើង

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចដាក់ពិន័យ លើលោកវរសេនីយ៍ទោ ហឿង វឿន អធិការរងខណ្ឌសែនសុខ និងលោកអនុសេនីយ៍ឯក មាស ភារម្យ មន្រ្តីកងអន្តរាគមន៍ពិសេស ចំណុះការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដែលមានការប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច ដោយបញ្ឈរជើងចោល។

បើតាមលិខិតបង្គាប់ការ របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាថ្ងៃ១៨ កុម្ភៈ មន្រ្តីនគរបាលទាំង២រូបនេះ ល្មើសបទពិន័យនគរបាលជាតិកម្ពុជា ដែឡត្រូវមកបង្ហាញខ្លួន នៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ។

គួរបញ្ជាក់ថា វរសេនីយ៍ទោ ហឿង វឿន និងអនុសេនីយ៍ឯក មាស ភារម្យត្រូវបានគេដឹងថា ជាមន្រ្តីសមត្ថកិច្ច២នាក់ក្នុងចំណោមច្រើននាក់ទៀត បានប្រើសំដីមិនសមរម្យ និងរុញច្រាន លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ក្រោយពីលោកឲ្យបណ្ឌិតវាស់ជាតិ អាល់កុលតែមិនឃើញមានជាតិស្រវឹង នៅក្នុងខ្លួន កាលពីរាត្រីថ្ងៃ១៧ កុម្ភៈ ៕

To Top