កំពង់ធំ៖ ដោយមានការសម្របសម្រួល និងដឹកនាំដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត សហការជាមួយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំមន្ត្រីជំនាញបសុពេទ្យចុះធ្វើការសហការជាមួយក្រុមការងារធ្វើការបង្គ្រាបបទល្មើស ផលិតផលសាច់សត្វបង្កក (ជង្គង់មាន់) ផលិតផលផលផលនិងផលិតផលផ្សេងៗទៀតដែលក្រុមឈ្មួញបាននាំចូលពីប្រទេសជិតខាង ដើម្បយកមកលក់ចែកចាយនៅតាមបណ្តារាជធានី/ខេត្ត ស្ថិតនៅចំណុចលើដងផ្លូវជាតិលេខ៦ (រង្វង់មូលលោកតាអាចារ្យលាក់) សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៥។

លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កំពង់ធំ បានបញ្ជាក់ថាជាលទ្ធផលក្រុមការងារបានឃាត់ចាប់បានរួមមាន÷ ផលិតផលសត្វសាច់បង្កក(ជង្គង់មាន់)មានចំនួន១០កេស(ដប់កេស) ស្មើនឹង៦០០គីឡូក្រាម(ប្រាំមួយរយគីឡូក្រាម)។ ផលិតផលជលផល(ត្រីសាម៉ុន)មានចំនួន១៤កេស(ដប់បួនកេស)ស្មើនឹង៣០៨គីឡូក្រាម(បីរយប្រាំបីគីឡូក្រាម)។ ផលិតផលសត្វចង្រឹត និងសត្វឌុកដឿមានចំនួន០៣កេស(បីកេដ) ស្មើនឹង១៥០គីឡូក្រាម (មួយរយហាសិគីឡូក្រាម)។




បន្ទាប់មកនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាយ វាសនា និងក្រុមការងារ បានស្នើសុំគោលការណ៍ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីធ្វើការរឹបអូសនូវផលិតផលទាំងអស់នេះយកមកអនុវត្តទៅតាមនិតិវិធីនៃច្បាប់របស់ជំនាញ(ធ្វើការដុតបំផ្លាញ់ចោលទាំងស្រុង)គឺដើម្បីសុខសុវត្ថិភាពចំណីអាហារ សុខភាពសាធារណ: និងសុខភាពប្រជាពលរដ្ឋផងដែរ៕
ដោយ៖ សំនៀង
