ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារទៅជួយសង្គ្រោះ អ្នកបើកទូកម្នាក់ ឱ្យរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ក្រោយលិចទូកកណ្តាលសមុទ្រ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ដែលបានលិចទូកកន្ទុយវែងដឹកគ្រឿងសំណង់មួយគ្រឿង នៅចំណុចចន្លោះក្រុងព្រះសីហនុ និងកោះរ៉ុង ប្រហែល​ ៨ម៉ៃ ពីក្រុងព្រះសីហនុ នាយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះនៅលើទូកខាងលើមានតែម្នាក់នោះទេ ក្រោយកើតហេតុ គាត់បានហែលទឹកកណ្តាលសមុទ្រ និងត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ាជួយសង្គ្រោះ នាំមកកាន់ដីគោកដោយសុវត្ថិភាព។

ជនរងគ្រោះ មានឈ្មោះ សុខ ធី អាយុ ៤៨ឆ្នាំ រស់នៅម្តុំកោះព្រាប ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចទូក​ គឺបណ្តាលមកពី​ឧបករណ៏បូមទឹករបស់មាស៊ីនទូកខូច ​ទើបបណ្តាលឲ្យទឹកចូលទូកលិចតែម្តង។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតនោះទេ៕

To Top