ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងត្រួតពិនិត្យលើរបៀបវារៈចំនួន ២ ។
របៀបវារៈសំខាន់ទាំង២ រួមមាន៖

១. ត្រួតពិនិត្យឯកសារពាក់ព័ន្ធសំខាន់ៗត្រៀមសម្រាប់ចូលរួមក្នុងកិច្ចប្រជុំ Finance in Common Summit 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុង Cape Town នៃប្រទេសអាហ្វ្រិកខាងត្បូង ក្នុងនាមប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific- ADFIAP) និងធនាគារ ARDB។

២. ពិនិត្យលើសំណើ របស់អ្នកប្រឹក្សាឯករាជ្យ ស្តីពី ការវាយតម្លៃដោយឯករាជ្យលើការប្រឆាំងអំពើពុករលួយ និងអភិបាលកិច្ច នៅធនាគារ ARDB និងពិភាក្សាការងារផ្សេងៗ។
