ព័ត៌មានជាតិ

គណៈកម្មការទី៨ នៃ​រដ្ឋសភា ​ចុះស្វែងយល់ ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារ សម្រាប់ឆ្នាំ២០២៥ របស់ក្រសួងការងារ

ភ្នំពេញ ៖ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតីសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ នៃរដ្ឋសភា) និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំពិភាក្សា នាព្រឹកសុក្រ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដឹកនាំដោយ លោកស្រី​ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងលោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កិច្ចប្រជុំនេះ រៀបចំឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារ សម្រាប់ឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ។ កិច្ចប្រជុំពិភាក្សារវាងគណ:កម្មការទី៨ នៃរដ្ឋសភា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:នាពេលនេះ ក៏ដើម្បីប្រមូលធាតុចូលមួយចំនួន រួមគ្នាដោះស្រាយនូវបញ្ហាផ្សេងៗ ជូនដល់រដ្ឋឱ្យបានទាន់ពេលវេលា ស្របតាមគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

To Top