កំពង់ឆ្នាំង ៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះត្រួតពិនិត្យ វឌ្ឍនភាពការដ្ឋានសាងសង់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសាមគ្គីមានជ័យ ។


អគារទីស្នាក់ការគណបក្សស្រុកនេះ មានទីតាំងស្ថិតនៅក្នុងភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ដែលសាងសង់លើផ្ទៃដីទំហំ ៥ ០៧៧ម៉ែត្រក្រឡា មានអគារទំហំ ទទឹង ១៣ម៉ែត្រx បណ្តោយ៣២ម៉ែត្រ កម្ពស់ ៩,៩៧ម៉ែត្រ ជាន់ផ្ទាល់ដី មានសាលប្រជុំធំ១ អាចផ្ទុកបាន ៥៣៥នាក់ សាលប្រជុំគណៈអចិន្ត្រៃយ៍បក្សស្រុកចំណុះ ២០នាក់ និងបន្ទប់ការិយាល័យនានា តភ្ជាប់ពីក្រោយនៃអគារចាស់មានស្រាប់ ។ វឌ្ឍនភាពការងារសាងសង់អគារថ្មីនេះបានប្រមាណ ៦០% ហើយដែលនឹងត្រូវបញ្ចប់ក្នុងចុងឆ្នាំ ២០២៥ នេះ ហើយដែលនឹងអាចជួយ ធ្វើឲ្យការងារគណបក្សស្រុកសាមគ្គីមានជ័យ កាន់តែមានប្រសិទ្ធភាព និងរីកចម្រើន៕





