ព័ត៌មានជាតិ

លោក រ័ត្ន ស្រ៊ាង ចុះផ្សព្វផ្សាយផែនការចាត់តាំងអនុវត្តទិសដៅភារកិច្ច សន្និបាតគណៈកម្មាធិការកណ្តាល នៅសង្កាត់ព្រែកកំពឹស

ភ្នំពេញ៖ លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​ ផែនការចាត់តាំងអនុវត្តទិសដៅភារកិច្ច សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅសង្កាត់ព្រែកកំពឹស ដែលបានរៀបចំឡើង នៅបរិវេណទីស្នាក់ការ គណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស ។

ជាមួយគ្នានេះ ក៏មានការអញ្ជើញចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក ជុំ ឈាង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស ព្រមទាំង ឯកឧត្តម អស់លោកក្រុមការងារអមដំណើរ លោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្ស ប្រធានក្រុមបក្ស យុវជនសង្កាត់ សរុបទាំងអស់ចំនួន ៤៨២នាក់ (ស្រី២១៥នាក់)។

នៅក្នុងឱកាសនោះ លោក រ័ត្ន ស៊្រាង ក៏បាននាំយកអាហារសម្រន់ និងទឹកសុទ្ធ ចូលរួមបរិភោគរួមគ្នាជាមួយ សមាជិក សមាជិកាទាំងអស់ ប្រកបដោយភាពស្និទ្ធស្នាល និងបានឧបត្ថម្ភថវិកា​ ជូ​នដល់ក្រុមការងារសង្កាត់-ភូមិ យុវជន និងកម្លាំងការពារសណ្តាប់ធ្នាប់ ដែលបានចូលរួមក្នុងកម្មវិធី នាឱកាសនោះគ្រប់ៗគ្នាផងដែរ៕

To Top