ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ អញ្ជើញចូលរួមព្រឹត្តិការណ៍បិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន​ និងប្រជាជន កម្ពុជា-ចិន ២០២៤» នៅទីក្រុងចឹងចូវ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា និងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងគណៈប្រតិភូតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចូលរួមព្រឹត្តិការណ៍បិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ។

គួរឱ្យដឹងថា ដំណើរអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិចឹងចូវ នៃទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុខសុវត្ថិភាព របស់ប្រតិភូជាន់ខ្ពស់កម្ពុជាទាំងពីររូបនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោកស្រី Zhang Min អភិបាលរងខេត្តហឺណានផងដែរ៕

To Top