ព័ត៌មានជាតិ

រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់អគារ៤ខ្នងរួមគ្នា

ឧត្ដរមានជ័យ៖លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំបងប្អូនមន្ត្រីរាជការ សមាជិក-សមាជិកាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរអង្គភាពជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរ និងរៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់អគារ ៤ខ្នងរួមគ្នា មានដូចជា អគាររដ្ឋបាលសាលាខេត្ដ ផ្ទះមុខងាររបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអគារស្នាក់នៅរួមរបស់បងប្អូនមន្រ្ដីរាជការ សាលាខេត្តឧត្តរមានជ័យ។

លោក មាន ចាន់យ៉ាដា បានលើកឡើងថា មន្ត្រីរាជការពិតជាសប្បាយចិត្ត នៅពេលមានកន្លែងធ្វើការស្អាតបាត និងកន្លែងស្នាក់នៅសមរម្យ សម្រាប់អ្នកមានលំនៅដ្ឋានឆ្ងាយៗ ៕

To Top