ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ដាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះជម្ងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយទេ ទាំងដែលពេលនេះ សម្ដេចកំពុងមានកូវីដ១៩ហើយ បន្ទាប់ពីក្អក ហៀរសំបោរមួយ យប់មួយថ្ងៃ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរាត្រីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ដើម្បីជៀសវាងការភ័នច្រឡំ ពីការអវត្តមានរបស់សម្ដេច ក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភានាថ្ងៃស្អែក និងការលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួន ពិសេសការចូលគាល់ ព្រះមហាក្សត្រនាព្រឹកថ្ងៃទី២៨កុម្ភះ ២០២៥ខាងមុខ ។
សម្ដេចបញ្ជាក់ថា «សូមជំរាបថា ពេលនេះខ្ញុំមានកូវីដ១៩ ហើយបន្ទាប់ពីក្អក ហៀរសំបោរមួយ យប់មួយថ្ងៃកន្លងមកនេះ។ ជម្ងឺកូវីដមិនទាន់ទៅណាឆ្ងាយទេ សូម ប្រុងប្រយត្ឋ័ទាំងអស់គ្នា»៕
