តាកែវ ៖ លោក ប៊ុន ច័ន្ទវណ្ណ: រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរខេត្តតាកែវ បើកការដ្ឋានការងារ ជួសជុលស្តារឡើងវិញ ផ្លូវក្រាលកៅស៊ូពីរជាន់ DBATចំនួនមួយខ្សែ ប្រវែង២៥០០ កាលពីថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២៥។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវថា ៖ក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរខេត្ត បើកការដ្ឋានការងារ ជួសជុលនឹងស្តារឡើងវិញ ផ្លូវក្រាលកៅស៊ូ ពីជាន់ចំនួន មួយខ្សែមានប្រវែង ២៥០០ ស្ថិតក្នុងភូមិ តាឡូឃុំកំពែង ស្រុកព្រៃកប្បាស ទៅភូមិអំបិល ឃុំពន្លៃស្រកអង្គរបូរី ខេត្តតាកែវ ។
លោកបានបន្តទៀតថា ផ្លូវមួយខ្សែនេះមានទទឹង៧ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយគ្រួសសងខាងម្ខាង០,៥ម៉ែត្រ កម្រាស់០,២ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន២កន្លែង នឹងលូប្រអប់មុខ មួយចំនួន២កន្លែង។
មួយកន្លែងស្ថិតក្នុងភូមិតាឡូ ឃុំកំពែង ស្រុកព្រៃកប្បាស ទៅភូមិអំបិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ហើយណាមួយផ្លូវមួយខ្សែខាងលើដែរ បងប្អូនប្រជាពលរដ្ឋធ្វើចរាចរ ទំនិញទិញចូលនាំចេញ ស្រូវអង្ករតាមស្រុកអង្គរបូរី ទៅប្រទេសវៀតណាមផងដែរ ។

លោក ប៊ុន ច័ន្ទវណ្ណ: រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍បទ បានឱ្យដឹងថា ផ្លូវជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដើម្បីធ្វើមធ្យោបាយក្នុងការធ្វើដំណើ ក្នុងការប្រកបមុខរបបរក ទទួលទានប្រចាំថ្ងៃដូចនេះសូមបងប្អូនចូលរួមថែរក្សាទាំងគ្នា ។
លោកបានបញ្ជាក់ថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល លោកតែងតែយកចិត្តទុក្ខ ដាក់ពីផលលំបាក បងប្អូនជានិច្ច មិនដែរភ្លេចឡើង ៕
ដោយ៖សុខ សុភ័ណ្ឌ រូបថតរដ្ឋាបាលខេត្ត
