ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB ជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) ត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីបើកសន្និបាតហិរញ្ញវត្ថុជាសកលប្រចាំឆ្នាំ២០២៥ (Finance in Common Submit ២០២៥) ក្រោមប្រធានបទស្តីពី ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌, បរិយាប័ន្ន, និងចីរភាព (Fostering Infrastructure and Finance for Just and Sustainable Growth) ។
សន្និបាតនេះដែរធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីហិរញ្ញវត្ថុសាធារណរដ្ឋអាហ្វ្រិកខាងត្បូង, អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ, ទេសាភិបាលនៃធនាគារកណ្តាលសាធារណៈរដ្ឋបារាំង និងជាប្រធានធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS), ប្រធានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ។
សន្និបាតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦-២៨ ខែកុម្ភៈ នៅរដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ក្រោមកិច្ចសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដោយមានការគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ៕





