ព័ត៌មានជាតិ

អគ្គីភ័យពីរករណីផ្សេងគ្នា បណ្តាលឲ្យឆេះផ្ទះពីរខ្នង នៅស្រុកគងពិសី នឹងស្រុកសំរោងទង

កំពង់ស្ពឺ ៖ អគ្គីភ័យពីរករណីផ្សេងគ្នា បណ្តាលឲ្យឆេះផ្ទះចំនួនពីរខ្នង មួយនៅស្រុកគងពិសី ពីនៅស្រុកសំរោងទង នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ។
សមត្ថកិច្ចមូលបានឲ្យដឹងថា ករណីទី១ អគ្គីភ័យឆេះផ្ទះឈើ១ខ្នង ប្រកក្បឿងជញ្ជាំងក្តា និងរនាបក្តា ទំហំ៥ម៉ែត្រគុណ៨ម៉ែត្រ ។

ដែលម្ចាស់ឈ្មោះសែម សារ៉ាន់ ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិត្រពាំងទាប ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
មូលហេតុ : ផ្ទុះសេខ្សែរភ្លើង ទើបបណ្តាលឆេះបណ្តាល ខូចខាតដូចខាងក្រោម ៖

ស្រូវប្រហែលជា២តោន និងមានសម្ភារះដូចជា :ខោអាវ ទុយយោទឹក ទូរដាក់ចានឆ្នាំង ប៉ាតង់ហាលស្រូវ ។
ចំណែកករណីទីឆេះមួយខ្នង ទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ស្ថិតក្នុងភូមិសំបួរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ដែមានម្ចាស់ឈ្មោះសួន ធី ភេទប្រុស អាយុ៥៨ឆ្នាំ នឹងប្រពន្ឋឈ្មោះម៉ម ថារ៉េត ភេទស្រីអាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

សមត្ថកិច្ចបន្តទៀតថា ករណីទី២ មូលហេតុកូនឈ្មោះជៀប រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំជាអ្នកដុត
បណ្តាលឲ្យខូចខាត ៖ ឆេះគ្រែ១ ពួក១ កង្ហា១នឹងទូឈើ១។
បច្ចុប្បន្នជនសង្ស័យ ជាកូនរូបនេះ ត្រូវកម្លាំងមន្ត្រីជំនាញឃាត់ខ្លួន ដើម្បីចាត់ការតាមនិតិវីធី ។
ករណីទាំងពីរមិនបានបង្ក ឲ្យមនុស្សឬសត្វមានគ្រោះថ្នាក់នោះទេ៕

ដោយ៖សុខ សុភ័ណ្ឌ រូបថតសមត្ថកិច្ច
     

To Top