ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ធ ឲ្យស្ដាប់តាមការណែនាំរបស់រដ្ឋាភិបាល ជាពិសេសក្រសួងធនធានទឹក ដែលតែងតែប្រកាសជាមុនដល់ប្រជាពលរដ្ឋស្ដីពីការគ្រប់គ្រងទឹក និងការខ្វះខាត់ទឹកនារដូវវស្សា។

នៅក្នុងវេទិកាសារព័ត៌មាន “ការគ្រប់គ្រងសក្កដានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា” នៅទីស្ដីការក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី០១ ខែមីនា ២០២៥ លោកថោង ជេដ្ថា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ថា ក្រសួងធនធានទឹកតែងតែប្រកាសជារៀងរាល់ឆ្នាំជាពិសេសរដូវវស្សា តាមរយៈខេត្ត-ស្រុក-ឃុំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានដឹងជាមុន នូវព័ត៌មានពីការប្រើប្រាស់ទឹក និងកង្វះទឹកស្រោចស្របលើដំណាំកសិកម្មរបស់ពលរដ្ឋ ។ ការអំពាវនាវគឺដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើស្រែ ឬចំការនារដូវវស្សា អាចនឹងមានការខាតបង់ទាំងថវិកាកម្លាំង និងពេលវេលាផងដែរ៕
