ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវប្រាសាទព្រះខ័ន ចាប់ពីចំណុចត្រួតពិនិត្យ សំបុត្រភ្ញៀវទេសចរ រហូតដល់ជ្រុងកែងខាងជើងឈៀងខាងលិច នៃប្រាសាទព្រះខ័ន ដើម្បីអនុញ្ញាត ជូនក្រុមការងារបច្ចេកទេស កែលម្អកំណាត់ផ្លូវនេះ ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ រហូតដល់ចប់ការងារជាស្ថាពរ ។
ក្នុងអំឡុងពេល នៃការបិទចរាចរណ៍នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ អាចប្រើប្រាស់ផ្លូវបន្តត្រង់ពីខ្លោងទ្វារដីឆ្នាំង ឆ្ពោះទៅផ្លូវវង់ធំ ដូចមានគំនូសបង្ហាញផ្លូវជូនភ្ជាប់មកជាមួយ (សេចក្តីជូនដំណឹង)៕

