កំពង់ធំ: ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតែងតែ យកចិត្តទុក្ខដាក់ ឲ្យតាមបណ្ដារាជនី ខេត្តទាំងអស់ ចុះសួរសុខទុក្ខ ដល់យោធិន ដែលមានជំងឺ យោធិនពិការ ពលី មរណៈនិងថែទាំ សុខភាពជាដើម។

លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំលោក មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធានមន្ទីរ និងនាយទាហានជាច្រើនរូបទៀត អញ្ជើញចុះសួរសុខទុក្ខ និង នាំយកថវិកាមហាគ្រួសារកង រាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន២១,១៦៩,០០០រៀល (ម្ភៃមួយលានដប់ប្រាំ មួយម៉ឺនប្រាំបួនពាន់រៀល)ប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ត្រី មិន សេងហុង ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសណ្ដាន់ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលទទួលមរណភាព កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ នៅគេហដ្ឋានស្ថិត ក្នុងភូមិអូពពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានលើកទឹកចិត្តដល់ក្មួយស្រី (កូនស្រីលោក មិន សេងហុង) ព្រមទាំងក្រុមគ្រួសារ នៃសព ធ្វើម្ដេចយើងមិនអាចឃាត់ឃាំង នៃស្លាប់បាន ដូច្នេះត្រូវខិតខំប្រឹងប្រែងតស៊ូ ទៅមុខបន្តទៀត ដើម្បីឱ្យជីវភាពគ្រួសាររីកចម្រើន ជាពិសេសចេះថែរក្សាសុខភាព និងមើលថែទាំប្អូនៗនិងគ្រួសារ និងជូនពរឲ្យមានសុខភាពល្អ៕
ដោយសំនៀង
