ព័ត៌មានជាតិ

ព្រះរាជពិធីបួងសួង ចម្រើនសេចក្ដីសុខ ជូនកម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ត

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មុខងារសាធារណៈបានលើកឡើងថា ការរៀបចំព្រះរាជពិធីបួង សួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅមុខប្រាសាទអង្គវត្ត ខេត្តសៀមរាប នាអំឡុងខែមេសា ខាងមុខនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ។

សម្រាប់គម្រោង នៃការរៀបចំព្រះរាជពិធីបួង សួងចម្រើនសេចក្ដីសុខជូនកម្ពុជា នៅខែមេសាខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកចាត់ចែងរៀបចំ ដោយបានបង្កើតគណៈកម្មការអន្តរក្រសួងផងដែរ ដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន ។

គណៈកម្មការអន្តរក្រសួងនេះ មានសម្តេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ជាប្រធាន លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជាអនុប្រធាន និងមានអនុប្រធាន -សមាជិកចំនួន៣០នាក់ផ្សេងទៀត៕

To Top