ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានរៀបចំសន្និសីទ សារព័ត៌មានលើប្រធានបទ «ទស្សនទាន របស់អគ្គលេខាធិការ អាស៊ាន ស្តីពចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥» ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន និងលោក ពុយ គា ប្រធាន ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)នៅសណ្ឋាគារសាន់វ៉េ ។

លោក កៅ គឹមហួន អគ្គលេខា ធិការអាស៊ានមកធ្វើបទបង្ហាញជុំវិញទស្សវិស័យ ឬទស្សនទានរបស់អាស៊ានឆ្នាំ២០៤៥ ថា តើអាស៊ាន នឹងដើរតាមផ្លូវណា ហើយមានឥទ្ធិពលខ្លាំងយ៉ាងណាដែរ ក្នុងពេល ដែលបច្ចុប្បន្នអាស៊ានមានប្រជា ជនជាង ៦៧០ លាននាក់ ហើយបាននឹងកំពុងពង្រីក សមាជិកជាបន្តបន្ទាប់ ។

ទន្ទឹមនោះចាប់តាំងពី បង្កើតសហគមន៍អាស៊ាននាឆ្នាំ១៩៦៧ ដែលមានសមាជិក៥ប្រទេស រហូតមកដល់ពេលនេះមាន សមាជិក១១ប្រទេស តើអាស៊ានបានដើរតួនាទីសំខាន់យ៉ាង ដូចម្តេចសម្រាប់សហគមន៍ និងពិភពលោក ហើយសម្រាប់២០ឆ្នាំខាងមុខឥទ្ធិពលអាស៊ានមានកម្រិតណា និងមានរូបរាងយ៉ាងដូចម្តេច ៕






