ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ សញ្ញាបត្រជូន និស្សិតវិទ្យាស្ថាន វ៉ាន់ដា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រ ជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥។

និស្សិតបញ្ចប់ការសិក្សា ហើយទទួលសញ្ញាបត្រ នាព្រឹកថ្ងៃនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៤,៤២៦នាក់ នារី ៣,៩២៤នាក់។ ពួកគេ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នៅទីតាំងគោល ក្នុងរាជធានីភ្នំពេញ សាខាខេត្តសៀមរាប និង សាខាខេត្តបាត់ដំបង ក្នុងនោះ ក៏មាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ផងដែរ៕

To Top