ព័ត៌មានជាតិ

រកឃើញគ្រាប់បែក២គ្រាប់ ទម្ងន់ជាង២០០គីឡូ សំងំលាក់ខ្លួន ក្នុងចំការស្វាយចន្ទី និងនៅបាតរណ្តៅដី

ភ្នំពេញ ៖ ក្រុមមន្រ្តីជំនាញ នៃអង្គភាពCMAC បានរកឃើញគ្រាប់បែក ២គ្រាប់ទម្ងន់២៣០គីឡូក្រាម នៅក្នុងចម្ការស្វាយចន្ទី និងបាតរណ្តៅដីនៅខេត្តផ្សេងគ្នា កាលពីថ្ងៃ១១ មីនា ។

យោងតាមហ្វេសប៊ុក របស់លោក ហេង រតនា អគ្គនាយក CMAC នាថ្ងៃ១ មីនានេះ បានឲ្យដឹងថា ២គ្រាប់ផ្តាច់ អាល័យជាគ្រាប់បែក ទម្លាក់ពីយន្តហោះសំណល់សង្គ្រាមប្រភេទMK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម។ ក្នុងនោះមួយគ្រាប់សំងំខ្លួនក្នុងចម្ការស្វាយចន្ទី ស្ថិតនៅឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ រីឯមួយគ្រាប់ទៀត សំងំលាក់ខ្លួននៅបាតរណ្តៅដី ស្ថិតនៅឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប៉ុន្តែទោះបីជាយ៉ាងណា លោកអះអាងថា នៅថ្ងៃទី១១ ខែមីនានេះ មន្រ្តីជំនាញត្រូវដំណើរ ការដោះបន្សាប តាមលក្ខណៈបច្ចេកទេស ដើម្បីធានាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ៕

To Top