ព័ត៌មានជាតិ

សម្តេចធិបតី ៖ ចលនាអានសៀវភៅ កំពុងមានល្បឿន ទៅមុខយ៉ាងល្អ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានសង្កេតឃើញថា ចលនា នៃការអានសៀវភៅ នាពេលបច្ចុប្បន្ន កំពុងមានល្បឿន ទៅមុខយ៉ាងល្អប្រសើរ ខណៈកាលពីសម័យមុន មិនសូវសម្បូរសៀវភៅ ឬឯកសារអានទេ ប៉ុន្ដែសម័យឥឡូវ នៅតាមសាលារៀននីមួយៗ មានសៀវភៅជាច្រើន សម្រាប់ជាជំនួយការអាន និងរៀនបន្ថែមដល់សិស្សានុសិស្ស ។

ជាមួយគ្នានេះដែរ សម្តេចក៏បានកោតសរសើរ ដល់យុវជនម្នាក់ ដែលបានបើកបណ្ណាល័យ ចល័តនៅ តាមរាជធានី-ខេត្តមួយចំនួន ដើម្បីបំពេញចំណង់ ការអានដល់យុវជន យុវនារីខ្មែរ ៕

To Top