ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ណែនាំពីបែបបទ នីតិវិធីនៃការទទួលពាក្យបណ្តឹង និងដោះស្រាយបណ្តឹងសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំអំពីបែបបទ នីតិវិធីនៃការទទួលពាក្យបណ្តឹង និងដោះស្រាយបណ្តឹង សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស។

តាមរយៈសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កត្តាសុខសន្តិភាព ការធ្វើសមាហរណកម្មកម្ពុជា ចូលក្នុងតំបន់ និងពិភពលោក ការដាក់ចេញ នូវនយោបាយបើកចំហជើងមេឃ គួបផ្សំជាមួយនយោបាយទេសចរណ៍ជាតិ របស់រាជរដ្ឋាភិបាល ជាពិសេស ការធានាសុវត្ថិភាព ដល់ជនគ្រប់រូបដែលមានវត្តមាននៅកម្ពុជា បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មាន ភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយជាគោលដៅទេសចរណ៍ ដែលមានប្រិយភាពនៅក្នុងតំបន់ ដោយបានធ្វើឱ្យភ្ញៀវទេសចរបរទេស មានកំណើនជាលំដាប់ជារៀងរាល់ឆ្នាំ ។

រយៈពេលកន្លងមក កងកម្លាំងនគរបាលជាតិ បានខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម និងទទួល លទ្ធផលយ៉ាងល្អប្រសើរ ក្នុងកិច្ចការពារសុវត្ថិភាព ជូនភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស ដោយបាន ធ្វើឱ្យភ្ញៀវទេសចរ ជាច្រើនលើសលប់កោតសរសើរចំពោះការយកចិត្តទុកដាក់ទាំងនេះ ។ ប៉ុន្តែទោះជាយ៉ាង ណាក្តី ក៏មានភ្ញៀវទេសចរ មួយចំនួនតូច បានទទួលរងគ្រោះដោយសារហេតុការណ៍ ឬឧប្បត្តិហេតុចៃដន្យ ផ្សេងៗ ដែលទាមទារឱ្យ សមត្ថកិច្ចនគរបាលជាតិ ជួយដោះស្រាយ និងសង្គ្រោះបានទាន់ពេលវេលា ។

ដូចនេះ ដើម្បីមានមូលដ្ឋានច្បាស់លាស់ ក្នុងការកំណត់ហេតុការណ៍ ឬឧប្បត្តិហេតុទាំងនោះ អគ្គស្នង ការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវគំរូ ឯកភាពស្តីពីបែបបទ នីតិវិធី នៃការទទួលពាក្យបណ្តឹង និង ដោះស្រាយបណ្ដឹង សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស ដើម្បីណែនាំដល់គ្រប់ អង្គភាពពាក់ព័ន្ធ ឱ្យចាត់ចែងអនុវត្តតាមគោលការណ៍កំណត់មួយចំនួន៕

ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់ អគ្គស្នងការនគរបាលជាតិ៖

To Top