ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី ដឹកនាំក្រុមការងារ បើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ ស.ស.យ.ក ដើម្បីត្រៀមផែនការ ដឹកជញ្ជូន ក្នុងព្រឹត្តិការណ៍ អង្កសង្ក្រាន្តឆ្នាំ២០២៥

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ បើកកិច្ចប្រជុំជា មួយថ្នាក់ដឹកនាំ សហភាពសហព័ន្ធ យុវជនកម្ពុជា (សសយក) ដើម្បីត្រៀមផែនការដឹកជញ្ជូន ក្នុងព្រឹត្តិការណ៍អង្កសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ “ស្នាមញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី” នៅខេត្តសៀមរាប ។

សូមបញ្ជាក់ថា អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ នឹងក្លាយជាឆ្នាំដំបូង ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកអង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។

សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក៏នឹងលើកយក នូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើង ជាផ្ទាំងទស្សនីយភាព ចម្រុះដ៏សម្បូរបែប នៅលើទឹកដីអង្គររយៈពេល ៣ ថ្ងៃ គឺថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ ៕

To Top