ព័ត៌មានជាតិ

ថវិកាគោលនយោបាយ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ ត្រូវបានបើកផ្ដល់ ជូនយោធិនចូល សោធននិវត្តន៍ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ !

កំពង់ធំ: នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ យោធភូមិភាគ​ទី​៤​ បានរៀបចំពិធី បើកប្រាក់ឧបត្ថម្ភគោល នយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ ជូនយោធិនសោធន និវត្តន៍សម្រាប់ឆ្នាំ២០២៤ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សំ ចាន់ធួន  អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា  និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិន ពលីមរណៈបង្ករស្លាប់ បាត់ខ្លួននិង សោធននិវត្តន៍ នៃក្រសួងការពារជាតិ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ​ បានឡើងថ្លែងនូវការស្វាគមន៍ ចំពោះឧត្តមសេនីយ៍ឯក សំ ចាន់ធួន និងគណៈប្រតិភូ អនុគណៈកម្មការគោល នយោបាយយោធិន ពលីមរណៈបង្ក ស្លាប់បាត់ខ្លួន និងសោធននិវត្តន៍ និង បានធ្វើរបាយការណ៍ សង្ខេបអំពីចំនួនយោធិន ដែលត្រូវបានដាក់ឲ្យចូល សោធន និវត្តន៍ក្នុងឆ្នាំ២០២៤ និងការដោះស្រាយគោលនយោបាយនានា របស់អង្គភាពមានជាអាទិ៍ ការអប់រំសតិអារម្មណ៍ លើកទឹកចិត្ត​ និង​ការ​ណែនាំ​មួយ​ ចំនួន​ក្នុង​ការ​សម្របសម្រួល​ ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ មុនពេលបែកគ្នាទៅកាន់មូលដ្ឋាន ក្នុងជីវភាពជាជន ស៊ីវិល ហើយកន្លងមកអង្គភាព ក៏បានដោះស្រាយនូវស្បៀង អាហារគ្រឿង ឧបភោគបរិភោគ ព្រមទាំងថវិកា មួយចំនួន តាមលទ្ធភាព ដែលអង្គភាពមាន ហេីយ​ជាមួយនោះដែរ យោធិនសោធននិវត្តន៍​ នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការ សឹករងកំពង់ធំ​ ក៏បានទទួលការបំពាក់ ឋានន្តរសក្កិមួយថ្នាក់ នឹងបានទទួលថវិកា ឧបត្ថម្ភមួយចំនួនផងដែរ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចមកហើយ ។

ឧត្តមសេនីយ៍ឯក សំ ចាន់ធួន ក៏បានថ្លែង នូវការកោតសរសើរ ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិកា រសឹករង ប្រធានសមាគ មអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានខិតខំប្រឹង ប្រែងដោយមិនខ្លាចនឿយហត់ ក្នុងការបម្រើអង្គភាព ពិសេសបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ នាពេលកន្លងទៅ។ ព្រមជាមួយនឹងដែរឧត្តមសេនីយ៍ឯក សំ ចាន់ធួន ក៏បានអំពាវនាវដល់យោធិនសោធននិវត្តន៍ទាំងអស់នៅក្នុងពិធីនេះ ត្រូវទៅដាក់ពាក្យចុះឈ្មោះ សុំចូលរួមជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីទទួលបាននូវអត្ថ ប្រយោជន៍ផ្សេងៗទៀតពីសមាគមអតីតយុទ្ធជនកម្ពុជា។

ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានបញ្ជាក់ជូនអំពីការដោះស្រាយ ប្រាក់គោលនយោបាយ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ សម្រាប់ឧបត្ថម្ភ ជូនដល់យោធិនសោធននិវត្តន៍របស់យើងនៅពេលនេះ គឺជាការយកចិត្តទុក ដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក្នុងឱកាសទទួលបានប្រាក់គោលនយោបាយនេះ សូមបងប្អូនចាត់ចែងយកថវិកានេះ ដើម្បីប្រកបមុខ របររកទទួលទាន ដោយសុចរិតទៀងត្រង់ និងចូលរួមអនុវត្តឱ្យបាន ល្អតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមមូលដ្ឋាននីមួយៗ រួមចំណែកថែរក្សា ឲ្យបាននូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដូចសព្វថ្ងៃនេះឲ្យនៅគង់វង្ស ជារៀងរហូត៕ ដោយសំនៀង

To Top