ព័ត៌មានជាតិ

ទូតចិន ៖ វិថីថ្មើរជើង នៅមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ នឹងទាក់ទាញភ្ញៀវ ទេសចរចិនកាន់តែច្រើន

ភ្នំពេញ ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានសង្ឃឹមថា សង្ឃឹមថា ការសម្តែងសិល្បៈខ្មែរ និងសកម្មភាពវប្បធម៌ ព្រមទាំងកម្សាន្តផ្សេងទៀត នៅលើដងវិថីថ្មើរជើងនៅមាត់ទន្លេក្នុងរាជធានីភ្នំពេញ នឹងទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើន។

តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោក ឯកអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ថា «ចាប់តាំងពី បើកដំណើរ ការនាឆ្នាំនេះមក វិថីថ្មើរជើងនៅមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ បានក្លាយជាកន្លែង កម្សាន្តចុងសប្តាហ៍ ដ៏ពេញនិយម សម្រាប់អ្នករស់ នៅក្នុងតំបន់ និងភ្ញៀវទេសចរ សង្ឃឹមថា ការសម្តែងសិល្បៈខ្មែរ និងសកម្មភាពវប្បធម៌ និងការកម្សាន្តផ្សេងទៀតនៅលើដងវិថីនេះ នឹងទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើន»។

សូមរំលឹកថា ផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង (ផ្លូវលេខ២៤០) រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការជាជំហានដំបូង នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយចាប់ផ្តើមនៅរៀងរាល់ម៉ោ ៦ល្ងាច ដល់ម៉ោង ១១យប់ រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕

To Top