ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញចូលរួមវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី ” កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេច បានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួម វេទិការវាងរាជរដ្ឋាភិបាល និង រដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី ” កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួម សម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ” ដែលប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ ។

វេទិកានេះមានគោល បំណងរួមគ្នា វាយតម្លៃលើវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តគោល នយោបាយកំណែ ទម្រង់វិមជ្ឈការ និងវិសហជ្ឈការ ដើម្បីមានមូលដ្ឋានច្បាស់លាស់បន្ថែមទៀត សម្រាប់បន្តពង្រឹងការរៀបចំ និងការអនុវត្តកំណែទម្រង់ ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ គោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះ ចំនួន៥របស់រាជរដ្ឋាភិបាល សំដៅសម្រេចចក្ខុវិស័យកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ឱ្យក្លាយទៅជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

To Top