ព័ត៌មានជាតិ

កម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បន្តសហការ ជាមួយកងកម្លាំងចម្រុះ ក្នុងការបង្ក្រាប បទល្មើសនេសាទ ខុសច្បាប់នៅក្នុង លំហបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្ដាយ !

កំពង់ធំ: កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំដោយលោកវារៈនីយ៍ ទោ សេង សំអុល នាយសេនាធិការរង និងជាមេបញ្ជាការកងកម្លាំង អន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តសហការ ជាមួយកងកម្លាំងចម្រុះ ក្នុងការធ្វើសកម្មភាពបង្ក្រាប បទល្មើសនេសាទខុសច្បាប់ ដែលនៅតែកើត មានឡើង នៅក្នុងលំហរបឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

  ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារទ ប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានមានប្រសាសន៍ថា បទល្មើសនេសាទជាទូទៅ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ មានការថយចុះ  ប៉ុន្តែសកម្មភាពនេសាទខុសច្បាប់ នៅតែមានការកើតឡើង នៅកន្លែងមួយចំនួន ដែលកងកម្លាំងចម្រុះ របស់យើងមានការចន្លោះប្រហោង ឬធ្វេសប្រហែស  ។​ ពិសេសជនល្មើស តែងតែលួចប្រព្រឹត្តដាក់ ឧបករណ៍នេសាទល្មើស ច្បាប់នៅពេលយប់។

   ឧត្តមសេនីយ៍ទោ សោមបស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា ដោយអនុវត្តតាមបទបញ្ជា របស់ឯកឧត្តមនាយ ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងទ័ពជើងគោក​ បទបញ្ជា​ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ​ ហេងមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តម​ នួន​ ផារ័ត្ន​ អភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ធំ ។  ក្នុងរយៈពេលជិតពីរខែកន្លងទៅនេះ កងកម្លាំង អន្តរាគមន៍នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការ ជាមួយកងកម្លាំងចម្រុះ បង្ក្រាបនិងបំផ្លាញ របាំងសាច់អួន និងរបាំស្បៃមុងខុសច្បាប់ បានប្រវែងរាប់ម៉ឺនម៉ែត្រ  ព្រមទាំងបង្គោលរបាំងឈើ រាប់ម៉ឺនដើមនៅក្នុងលំហ បឹងទន្លេសាប  ព្រមជាមួយនោះ​ដែរ ​ក៏បានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទ ល្មើសនេសាទខុសច្បាប់ធ្ងន់ធ្ងរបញ្ជូនទៅ កាន់តុលាការដើម្បីផ្ដន្ទាទោស តាមផ្លូវច្បាប់បានមួយចំនួនផងដែរ ។ ហើយនៅពេលខាងមុខកងកម្លាំង អន្តរាគមន៍នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែប្តេជ្ញាចិត្តដាច់ខាត​ បន្តសកម្មភាពបង្ក្រាបបទល្មើស នេសាទខុសច្បាប់ដោយគ្មានការដកថយឡើយ  ដើម្បីការពារឲ្យបាននូវធនធានមច្ឆជាតិ ឲ្យមានការសំបូរឡើងវិញ សម្រាប់កូនចៅយើងនៅ ជំនាន់ក្រោយៗទៀត៕
ដោយសំនៀង

To Top